សកម្មភាពបំណិនជីវិត

នៅរសៀលថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សថ្នាក់ទី៦កបង្រៀនដោយអ្នកគ្រូ វ៉ែន សុវិន បានដឹកនាំសិស្សចូលម៉ោង បំណិនជីវិតទៅតាមកាលវិភាគប្រចាំថ្ងៃរបស់សាលារៀន។ប្រធានបទដែលពួកគេបានរៀននោះគឺ«ការដាំឆៃថាវនិងសណ្តែកគួរ»ជារួមសិស្សម្នាក់ៗត្រូវស្វែងយល់ពីរសកម្មភាពមួយៗទៅតាមជំហានមុននឹងពួកគេឈានទៅរកការដាំបន្លែ។គោលបំណងគឺចង់ឲ្យសិស្សមានជំនាញមួយនៅក្នុងការដាំបន្លែនិងស្រឡាញ់នូវវិស័យកសិកម្ម។ពិសេសនៅពេលខាងមុខពួកគេអាចយកវាទៅប្រើប្រាស់តាមស្ថានភាពគ្រួសាររៀងៗខ្លួនបាន។

សកម្មភាពសិស្សចូលបណ្ណាល័យ

នៅព្រឹកថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៣សិស្សថ្នាក់ទី៣កបានចូលម៉ោងបណ្ណាល័យទៅតាមកាលវិភាគប្រចាំថ្ងៃ។ការដឹកនាំសកម្មភាពអំណានដៃគូរនៅក្នុងម៉ោងបណ្ណាល័យរបស់អ្នកគ្រូ ស្រី សុផានីបង្រៀនថ្នាក់ទី៣ក។ការផ្តល់ឳកាសឲ្យកុមារបានអានដោយរីករាយនិងស្ម័គ្រចិត្តជាការបណ្តុះទម្លាប់អានដល់កុមារហើយធ្វើឲ្យពួកគេក្លាយជាអ្នករៀនពេញមួយជីវិត។

ការរៀបចំគម្រោងផែនទីគំនិត

នៅព្រឹកថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សថ្នាក់ទី៣កនៃសាលាបឋមសិក្សាព្រះរាជអគ្គមហេសីបង្រៀនដោយអ្នកគ្រូ ស្រីសុផានីបានរៀបចំសិស្សជាក្រុមបង្កើតគម្រោងផែនទីគំនិត។នេះគ្រាន់តែជាការចាប់ផ្តើមដំបូងរបស់សិស្សក្នុងការស្វែងយល់ពីអ្វីដែលហៅថាផែនទីគំនិតក្នុងការសិក្សា។ជាលទ្ធផលក្រុមសិស្សនីមួយៗបានពង្រាងនូវរូបគំនូរនៃផែនទីគំនិតដែលពួកគេបានពិភាក្សាគ្នាទៅលើគោលបំណងនៃការបង្កើតនេះទោះបីជាមិនទាន់បានទទួលនូវលទ្ធផលសម្រេចបានទាំងស្រុងក៏ដោយក័ពួកគេរីករាយយ៉ាងខ្លាំងក្នុងការបង្កើតគម្រោងមួយនេះ។ពីព្រោះថាវាជាសកម្មភាពដំបូងដែលពួកគេបានជួបប្រទះនិងជាបទពិសោធន៏មួយដែលពួកគេនឹងត្រូវធ្វើបន្តទៀតនៅពេលខាងមុខ។  

សកម្មភាពសិស្សចុះស្រាវជ្រាវក្រៅថ្នាក់

សិស្សថ្នាក់ទី៣ក បង្រៀនដោយអ្នកគ្រូស្រី សុផានី នៃសាលាបឋមសិក្សាព្រះរាជអគ្គមហេសីបានចុះសិក្សាស្រាវជ្រាវនៅខាងក្រៅថ្នាក់លើប្រធានបទ«ការសិក្សារូបធរណីមាត្រ»។ជារួមគឺជាការសិក្សាមួយដែលផ្លាស់ប្តូរបរិយាកាសពីក្នុងថ្នាក់មកក្រៅថ្នាក់វិញដើម្បីបំបាត់ការធុញថប់របស់សិស្សនិងជាការទាក់ទាញសិស្សឲ្យចាប់អារម្មណ៏លើការសិក្សាក្រៅថ្នាក់ផងដែរ។ពោលគឺសិស្សមានភាពសប្បាយរីករាយក្នុងការចុះស្រាវជ្រាវនៅលើប្រធានបទរបស់ពួកគេ។  

របៀបធ្វើបទសម្ភាសន៏

ក្រុមថ្នាក់ទី៦នៃសាលាបឋមសិក្សាព្រះរាជអគ្គមហេសី បានដឹកនាំគ្នាពីរបៀបធ្វើបទសម្ភាសន៏។ក្នុងន៍យនេះគឺបណ្តុះស្មារតីសិស្សឲ្យមានភាពក្លាហានក្នុងការស្តាប់ និយាយ អាននិងសរសេរដើម្បីបង្កើតនូវគោលបំណងក្នុងការសម្ភាសន៏ឲ្យបានចំគោលដៅ។  

ការផលិតសម្ភារឧបទ្ទេសគណិតវិទ្យា

នៅរសៀលថ្ងៃទី១ខែមិថុនាឆ្នាំ២០២៣ លោកគ្រូអ្នកគ្រូក្រុមកម្រិតថ្នាក់ទី២បានប្រជុំគ្នាក្នុងគោលបំណងផលិតសម្ភារឧបទ្ទេសសម្រាប់បម្រើការបង្រៀននិងរៀនលើមុខវិជ្ជាគណិតវិទ្យា។ដោយជាលទ្ធផលក្រុមថ្នាក់ទី២បានផលិតបាននៅសម្ភារមួយចំនួនដូចជា៖ផ្ទាំងការេចំនួន១០០បណ្ណលេខនិងរូបផ្លែឈើមួយចំនួនទៀត។

សកម្មភាពរៀនដោយប្រើវិធីសាស្ត្រ​ (Jigsaw)

នៅព្រឹកថ្ងៃទី៩ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សថ្នាក់ទី៦កនៃសាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសីបង្រៀនដោអ្នកគ្រូ វ៉ែន សុវិន បានដឹកនាំសិស្សធ្វើ សកម្មភាពបង្រៀនតាមបែប(Jigsaw) សកម្មពោលគឺសិស្សអាចប្រើប្រាស់បំណិននៃការគិតកម្រិតខ្ពស់និងក្លាយជាអ្នករៀនដោយម្ចាស់ការ។គោលបំណង (Jicsaw)គឺការសិក្សាបែបសហការបង្កើនការរៀនតាមបែបរិះរកនិងការរៀនបែបសហការ។

សកម្មភាពចែកអំណោយសៀវភៅរឿងនិទាន

នៅរសៀលថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៣ លោកវេជ្ជបណ្ឌិត លីវ ឈិញ និង លោកស្រី ជា​ លីដាព្រមទាំងបុត្របានផ្តល់អំណៅយជាសៀវភៅប្រភេទរឿងនិទានសម្រាប់កុមារចំនួន ១០០០ក្បាល។គោលបំណងដើម្បីបង្កើនបំណិននៃការអានរបស់សិស្ស។ពោលគឺសិស្សរីករាយក្នុងការអាននិងទទួលបាននូវចំណេះដឹងថ្មីៗពីសៀវភៅផងដែរ។

សកម្មភាពសិស្សរៀននៅផ្ទះ

  ក្រុមសិស្សថ្នាកទី១ខនៃសាលាបឋមសិក្សាព្រះរាជអគ្គមហេសីបានយកចិត្តទុកដាក់លើការរៀននៅផ្ទះ។ជាពិសេសគឺការអានសៀវភៅមុខវិជ្ជាភាសាខ្មែរតែម្តងដែលពួកគេត្រូវពង្រឹងទៅលើការអាននិងសរសេរឲ្យបានច្រើនដើម្បីជាទន់មួយសម្រាប់ពួកគេឡើងទៅថ្នាក់ធំបន្តទៀត។

សកម្មភាពសិស្សពិភាក្សាក្រុម

នៅព្រឹកថ្ងៃទី៧ខែមិថុនាឆ្នាំ២០២៣ សិស្សថ្នាក់ទី៥ឃបានចូលរួមពិភាក្សាក្រុមលើប្រធានបទដែលអ្នកគ្រូបានដាក់ឲ្យធ្វើ។ការងារនេះចង់ឲ្យសិស្សចេះសហការគ្នានិងសម្រេចនៅគម្រោងជាក់លាក់មួយ។ពោលគឺការបែងចែកភារកិច្ចនិងតួនាទីដែលត្រូវផ្តល់ឲ្យសិស្សធ្វើ។ម៉្យាងទៀតគឺចង់ឲ្យសិស្សមានទំនាក់ទំនងគ្នានិងបង្កើនភាពជិតស្និទថែមទៀត។ធ្វើការជាក្រុមពាក់ព័ន្ធនឹងការប្រមូលផ្តុំសិស្សលក្ខណៈផ្សេងៗគ្នាដើម្បីអនុវត្តគម្រោងឬគោលបំណង។ ក្នុងន័យនេះការងារជាក្រុមគឺជាកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកទាំងអស់នៃក្រុម។