ព្រឹត្តិការនឹងមកដល់
សិក្ខាសាលាលើវិធីសាស្ត្របង្រៀនគណិតវិទ្យា
នៅថ្ងៃទី២៨និងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។សិក្ខាសាលាមួយដែលបាប្រារព្ធធ្វើនៅទីរួមខេត្តកំពង់ចាមលើ វិធីសាស្ត្របង្រៀនគណិតវិទ្យា។ លោកគ្រូនៃសាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសីបានចូលរួមវគ្គសិក្ខាសាលានេះពិតេជាមានសារសំខាន់ណាស់សម្រាប់លោកគ្រូអ្នកគ្រូដើម្បីពង្រឹកបន្ថែមទៅលើសមត្ថភាពនៃការបង្រៀនគណិតវិទ្យាដើម្បីធ្វើយ៉ាងណាអោយសិស្សានុសិស្សទទួលបាននូវចំណេះដឹងមួយយ៉ាងពិតប្រាកដ។ពោលគឺវិធីសាស្ត្រថ្មីៗដែលជំរុញឲ្យការបង្រៀនិងរៀនមានប្រសិទ្ធភាពនិងទទួលបាននូវលទ្ធផលជាវិជ្ជមាន។
ប្រជុំបូកសរុបលទ្ធផលឆមាសទី១
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ សាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសីបានធ្វើការប្រជុំបូកសរុបលទ្ធផលការសិក្សាឆមាសទី១ក្រោមអធិបតីភាព លោកអនុប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ស្ពឺ។ក្រោមការសំណេះសំណាលនិងផ្តល់អនុសាសន៏យ៉ាងក្បោះក្បាយជូទៅដល់លោកគ្រូអ្នកគ្រូដើម្បីខិតខំធ្វើយ៉ាងណាឲ្យលទ្ធផលការសិក្សាសម្រេចបានតាមផែនការ។ជាលទ្ធផលកិច្ចប្រជុំបូកសរុបនេះទទួលបានលទ្ធផលជាផ្លែផ្កាគួរឲ្យកត់សម្គាល់និងខិតខំបន្តទៅទៀតសម្រាប់ទិសដៅនៅខែខាងក្រោយនិងឆមាសទី២។
សកម្មភាពបំណិនជីវិត
នៅថ្ងៃអង្គារ៩រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២៣។សិស្សថ្នាក់ទី«៥ច» នៃសាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសី បង្រៀនដោយអ្នកគ្រូ គឺ...
Workshop On EWS
នៅថ្ងៃទី21 ខែមិថុនា ឆ្នាំ2023សាលាបឋមសិក្សាព្រះរាជអគ្គមហេសីបានរៀបចំសិក្ខាសាលាស្តីពីប្រព័ន្ធរំឮកទុកជាមុន (EWS)។ អ្នកចូលរួមរួមមានគណៈគ្រប់គ្រងសាលា និងគ្រូបង្រៀនចាប់ពីថ្នាក់ទី 1 ដល់ទី 6 ដើម្បីស្វែងយល់អំពីការប្រើប្រាស់ និងអត្ថប្រយោជន៍នៃកម្មវិធីនេះ។ គោលបំណងគឺដើម្បីលប់បំបាត់ការបោះបង់ការសិក្សារបស់សិស្សនិងជួយកំណត់អត្តសញ្ញាណសិស្ស តាមដានវត្តមានសិស្សនិងកំណត់អន្តរាគមន៏ភ្លាមៗ។
ក្លឹបវិទ្យាសាស្ត្ររបស់សាលាបឋមសិក្សាព្រះរាជអគ្គមហេសី
នៅរសៀលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ ក្លឹបវិទ្យាសាស្ត្រនៃសាលាបឋមសិក្សាព្រះរាជអគ្គមហេសីដឹកនាំដោយលោកគ្រូ ភឿន សុភក្តីបង្រៀនថ្នាក់ទី៦ច បានឲ្យសិស្សចូលរួមពិសោធន៏ទៅលើប្រធានបទមួយអំពីៈគ្រោងឆ្អឹងរបស់ត្រី។ពោលគឺសិស្សបានឃើញនិងអនុវត្តផ្ទាល់ទៅលើអ្វីដែលពួកគេចង់ដឹងនិងចង់បានជាលទ្ធផលដែលសម្រេចបានពីការពិសោធន៏របស់ពួកគេ។
ព័ត៌មានថ្មីៗ
ប្រជុំបូកសរុបលទ្ធផលឆមាសទី១
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ សាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសីបានធ្វើការប្រជុំបូកសរុបលទ្ធផលការសិក្សាឆមាសទី១ក្រោមអធិបតីភាព លោកអនុប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ស្ពឺ។ក្រោមការសំណេះសំណាលនិងផ្តល់អនុសាសន៏យ៉ាងក្បោះក្បាយជូទៅដល់លោកគ្រូអ្នកគ្រូដើម្បីខិតខំធ្វើយ៉ាងណាឲ្យលទ្ធផលការសិក្សាសម្រេចបានតាមផែនការ។ជាលទ្ធផលកិច្ចប្រជុំបូកសរុបនេះទទួលបានលទ្ធផលជាផ្លែផ្កាគួរឲ្យកត់សម្គាល់និងខិតខំបន្តទៅទៀតសម្រាប់ទិសដៅនៅខែខាងក្រោយនិងឆមាសទី២។
សកម្មភាពចែកប័ណ្ណសរសើរសម្រាប់ឆមាសទី១
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ សាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសីបានប្រារព្ធពិធីចែកប័ណ្ណសរសើរដល់សិស្សដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្នុងរយៈពេល១ឆមាសកន្លងមក។ដោយមានការយកចិត្តទុកដាក់ពីសាលារៀន គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូនិងមាតាបិតាសិស្សបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងពិធីនេះ។ជារួមសិស្សដែលទទួលបានលទ្ធផលការសិក្សាពីចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ត្រូវបានទទួលបានប័ណ្ណសរសើរនិងរង្វាន់បន្ថែមទៀតដូចជា៖ កាតាប ប៊ិច សៀវភៅជាដើម។
សកម្មភាពបំណិនជីវិត
នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ សិស្សថ្នាក់ទី៥«ច»នៃសាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសី បង្រៀនដោយអ្នកគ្រូ គឺ គុន្នីបានដឹកនាំសកម្មភាពសិស្សនៅក្នុងម៉ោងបំណិនជីវិតផ្តោតទៅលើប្រធានបទ«ការចិញ្ចឹមត្រី»។សកម្មភាពនេះធ្វើឲ្យសិស្សមានការចាប់អារម្មណ៏និងយកចិត្តទុកដាក់បំផុតក្នុងការស្រាវជ្រាវទៅលើទ្រឹស្តីនិងការអនុវត្តជាក់ស្តែងដែលពួកគេបានឃើញនិងទទួលនូវលទ្ធផលដែលពួកគេបានអនុវត្តតាមផែនការរបស់ពួកគេក្រោមការសម្របសម្រួលពីគ្រូបន្ទុកថ្នាក់។
សកម្មភាពបំណិនជីវិត
នៅថ្ងៃអង្គារ៩រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២៣។សិស្សថ្នាក់ទី«៥ច» នៃសាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសី បង្រៀនដោយអ្នកគ្រូ គឺ...
សកម្មភាពប្រជុំបច្ចេកទេស
នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៣ សាលាបឋមសិក្សាព្រះរាជអគ្គមហេសីបានធ្វើការប្រជុំបច្ចេកទេសប្រចាំខែ។គោលបំណងនៅក្នុងការប្រជុំនេះគឺដើម្បីពិនិត្យទៅលើសកម្មភាពដែលបានអនុវត្តពីខែមុនកន្លងមក ដើម្បីធ្វើការបូកសរុបនិងផ្លាស់ប្តូរបទពិសោធន៏ បច្ចេកទេស វិធីសាស្ត្រ និងចំណុចល្អៗយកមកប្រើប្រាស់សម្រាប់លោកគ្រូអ្នកគ្រូយកទៅបង្រៀន។