ការរៀបចំគម្រោងផែនទីគំនិត

នៅព្រឹកថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សថ្នាក់ទី៣កនៃសាលាបឋមសិក្សាព្រះរាជអគ្គមហេសីបង្រៀនដោយអ្នកគ្រូ ស្រីសុផានីបានរៀបចំសិស្សជាក្រុមបង្កើតគម្រោងផែនទីគំនិត។នេះគ្រាន់តែជាការចាប់ផ្តើមដំបូងរបស់សិស្សក្នុងការស្វែងយល់ពីអ្វីដែលហៅថាផែនទីគំនិតក្នុងការសិក្សា។ជាលទ្ធផលក្រុមសិស្សនីមួយៗបានពង្រាងនូវរូបគំនូរនៃផែនទីគំនិតដែលពួកគេបានពិភាក្សាគ្នាទៅលើគោលបំណងនៃការបង្កើតនេះទោះបីជាមិនទាន់បានទទួលនូវលទ្ធផលសម្រេចបានទាំងស្រុងក៏ដោយក័ពួកគេរីករាយយ៉ាងខ្លាំងក្នុងការបង្កើតគម្រោងមួយនេះ។ពីព្រោះថាវាជាសកម្មភាពដំបូងដែលពួកគេបានជួបប្រទះនិងជាបទពិសោធន៏មួយដែលពួកគេនឹងត្រូវធ្វើបន្តទៀតនៅពេលខាងមុខ។  

សកម្មភាពសិស្សចុះស្រាវជ្រាវក្រៅថ្នាក់

សិស្សថ្នាក់ទី៣ក បង្រៀនដោយអ្នកគ្រូស្រី សុផានី នៃសាលាបឋមសិក្សាព្រះរាជអគ្គមហេសីបានចុះសិក្សាស្រាវជ្រាវនៅខាងក្រៅថ្នាក់លើប្រធានបទ«ការសិក្សារូបធរណីមាត្រ»។ជារួមគឺជាការសិក្សាមួយដែលផ្លាស់ប្តូរបរិយាកាសពីក្នុងថ្នាក់មកក្រៅថ្នាក់វិញដើម្បីបំបាត់ការធុញថប់របស់សិស្សនិងជាការទាក់ទាញសិស្សឲ្យចាប់អារម្មណ៏លើការសិក្សាក្រៅថ្នាក់ផងដែរ។ពោលគឺសិស្សមានភាពសប្បាយរីករាយក្នុងការចុះស្រាវជ្រាវនៅលើប្រធានបទរបស់ពួកគេ។  

របៀបធ្វើបទសម្ភាសន៏

ក្រុមថ្នាក់ទី៦នៃសាលាបឋមសិក្សាព្រះរាជអគ្គមហេសី បានដឹកនាំគ្នាពីរបៀបធ្វើបទសម្ភាសន៏។ក្នុងន៍យនេះគឺបណ្តុះស្មារតីសិស្សឲ្យមានភាពក្លាហានក្នុងការស្តាប់ និយាយ អាននិងសរសេរដើម្បីបង្កើតនូវគោលបំណងក្នុងការសម្ភាសន៏ឲ្យបានចំគោលដៅ។  

ការផលិតសម្ភារឧបទ្ទេសគណិតវិទ្យា

នៅរសៀលថ្ងៃទី១ខែមិថុនាឆ្នាំ២០២៣ លោកគ្រូអ្នកគ្រូក្រុមកម្រិតថ្នាក់ទី២បានប្រជុំគ្នាក្នុងគោលបំណងផលិតសម្ភារឧបទ្ទេសសម្រាប់បម្រើការបង្រៀននិងរៀនលើមុខវិជ្ជាគណិតវិទ្យា។ដោយជាលទ្ធផលក្រុមថ្នាក់ទី២បានផលិតបាននៅសម្ភារមួយចំនួនដូចជា៖ផ្ទាំងការេចំនួន១០០បណ្ណលេខនិងរូបផ្លែឈើមួយចំនួនទៀត។

សកម្មភាពរៀនដោយប្រើវិធីសាស្ត្រ​ (Jigsaw)

នៅព្រឹកថ្ងៃទី៩ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សថ្នាក់ទី៦កនៃសាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសីបង្រៀនដោអ្នកគ្រូ វ៉ែន សុវិន បានដឹកនាំសិស្សធ្វើ សកម្មភាពបង្រៀនតាមបែប(Jigsaw) សកម្មពោលគឺសិស្សអាចប្រើប្រាស់បំណិននៃការគិតកម្រិតខ្ពស់និងក្លាយជាអ្នករៀនដោយម្ចាស់ការ។គោលបំណង (Jicsaw)គឺការសិក្សាបែបសហការបង្កើនការរៀនតាមបែបរិះរកនិងការរៀនបែបសហការ។

សកម្មភាពសិស្សរៀននៅផ្ទះ

  ក្រុមសិស្សថ្នាកទី១ខនៃសាលាបឋមសិក្សាព្រះរាជអគ្គមហេសីបានយកចិត្តទុកដាក់លើការរៀននៅផ្ទះ។ជាពិសេសគឺការអានសៀវភៅមុខវិជ្ជាភាសាខ្មែរតែម្តងដែលពួកគេត្រូវពង្រឹងទៅលើការអាននិងសរសេរឲ្យបានច្រើនដើម្បីជាទន់មួយសម្រាប់ពួកគេឡើងទៅថ្នាក់ធំបន្តទៀត។

សកម្មភាពសិស្សពិភាក្សាក្រុម

នៅព្រឹកថ្ងៃទី៧ខែមិថុនាឆ្នាំ២០២៣ សិស្សថ្នាក់ទី៥ឃបានចូលរួមពិភាក្សាក្រុមលើប្រធានបទដែលអ្នកគ្រូបានដាក់ឲ្យធ្វើ។ការងារនេះចង់ឲ្យសិស្សចេះសហការគ្នានិងសម្រេចនៅគម្រោងជាក់លាក់មួយ។ពោលគឺការបែងចែកភារកិច្ចនិងតួនាទីដែលត្រូវផ្តល់ឲ្យសិស្សធ្វើ។ម៉្យាងទៀតគឺចង់ឲ្យសិស្សមានទំនាក់ទំនងគ្នានិងបង្កើនភាពជិតស្និទថែមទៀត។ធ្វើការជាក្រុមពាក់ព័ន្ធនឹងការប្រមូលផ្តុំសិស្សលក្ខណៈផ្សេងៗគ្នាដើម្បីអនុវត្តគម្រោងឬគោលបំណង។ ក្នុងន័យនេះការងារជាក្រុមគឺជាកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកទាំងអស់នៃក្រុម។  

សកម្មភាពសិស្សចូលបណ្ណាល័យ

ថ្ងៃទី២ខែមិថុនាឆ្នាំ២០២៣ សិស្សថ្នាក់ទី២ខបានចូលអានសៀវភៅនិងស្រាវជ្រាវចំណេះដឹងបន្ថែមទៀតក្រៅពីមេរៀន។ក្រៅពីការចួលបណ្ណាល័យទៅតាមកាលវិភាគសាលារៀន សិស្សភាគច្រើនបានចូលអានសៀវភៅនៅក្នុងបណ្ណាល័យជាញឹកញាប់ផងដែរ។ការអានសៀវភៅជាច្រើនបានធ្វើឲ្យពួកគេទទួល​បាននូវចំណេះដឹងផ្សេងៗនិងចង់មកសាលារៀនពោលគឺរៀនហើយរៀនទៀតមិនចេះធុញណាយ។

សកម្មភាពហាត់ប្រាណ

នៅព្រឹកថ្ងៃទី៥ខែមិថុនាឆ្នាំ២០២៣ ក្រុមសិស្សថ្នាក់ទី២នៃសាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសីបានចូលរួមហាត់ប្រាណជារៀងរាល់ព្រឹកតាមកាលវីភាគរបស់សាលារៀន។ការហាត់ប្រាណជារៀងរាល់ព្រឹកនាំមកនូវសុខភាពល្អ រាងកាយមាំមួននិងបណ្តុះស្មារតីសិស្សចេះស្រឡាញ់និងថែទាំសុខភាពរបស់ខ្លួន។  

សកម្មភាពសិស្សរៀនកុំព្យូទ័រ

ព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៣ សិស្សថ្នាក់ទី៥បានចូលសិក្សាម៉ោងកុំព្យូទ័រតាមកាលវិភាគរបស់សាលារៀន។សិស្សរៀនលើកម្មវិធី Microsoft word ដើម្បីឲ្យបានយល់ដឹងពីរបៀបធ្វើការងាររដ្ឋបាលទូទៅនាពេលខាងមុខ។