ក្រុមថ្នាក់ទី៦នៃសាលាបឋមសិក្សាព្រះរាជអគ្គមហេសី បានដឹកនាំគ្នាពីរបៀបធ្វើបទសម្ភាសន៏។ក្នុងន៍យនេះគឺបណ្តុះស្មារតីសិស្សឲ្យមានភាពក្លាហានក្នុងការស្តាប់ និយាយ អាននិងសរសេរដើម្បីបង្កើតនូវគោលបំណងក្នុងការសម្ភាសន៏ឲ្យបានចំគោលដៅ។
ក្រុមថ្នាក់ទី៦នៃសាលាបឋមសិក្សាព្រះរាជអគ្គមហេសី បានដឹកនាំគ្នាពីរបៀបធ្វើបទសម្ភាសន៏។ក្នុងន៍យនេះគឺបណ្តុះស្មារតីសិស្សឲ្យមានភាពក្លាហានក្នុងការស្តាប់ និយាយ អាននិងសរសេរដើម្បីបង្កើតនូវគោលបំណងក្នុងការសម្ភាសន៏ឲ្យបានចំគោលដៅ។
នៅរសៀលថ្ងៃទី១ខែមិថុនាឆ្នាំ២០២៣ លោកគ្រូអ្នកគ្រូក្រុមកម្រិតថ្នាក់ទី២បានប្រជុំគ្នាក្នុងគោលបំណងផលិតសម្ភារឧបទ្ទេសសម្រាប់បម្រើការបង្រៀននិងរៀនលើមុខវិជ្ជាគណិតវិទ្យា។ដោយជាលទ្ធផលក្រុមថ្នាក់ទី២បានផលិតបាននៅសម្ភារមួយចំនួនដូចជា៖ផ្ទាំងការេចំនួន១០០បណ្ណលេខនិងរូបផ្លែឈើមួយចំនួនទៀត។
នៅព្រឹកថ្ងៃទី៩ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សថ្នាក់ទី៦កនៃសាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសីបង្រៀនដោអ្នកគ្រូ វ៉ែន សុវិន បានដឹកនាំសិស្សធ្វើ សកម្មភាពបង្រៀនតាមបែប(Jigsaw) សកម្មពោលគឺសិស្សអាចប្រើប្រាស់បំណិននៃការគិតកម្រិតខ្ពស់និងក្លាយជាអ្នករៀនដោយម្ចាស់ការ។គោលបំណង (Jicsaw)គឺការសិក្សាបែបសហការបង្កើនការរៀនតាមបែបរិះរកនិងការរៀនបែបសហការ។
ក្រុមសិស្សថ្នាកទី១ខនៃសាលាបឋមសិក្សាព្រះរាជអគ្គមហេសីបានយកចិត្តទុកដាក់លើការរៀននៅផ្ទះ។ជាពិសេសគឺការអានសៀវភៅមុខវិជ្ជាភាសាខ្មែរតែម្តងដែលពួកគេត្រូវពង្រឹងទៅលើការអាននិងសរសេរឲ្យបានច្រើនដើម្បីជាទន់មួយសម្រាប់ពួកគេឡើងទៅថ្នាក់ធំបន្តទៀត។
នៅព្រឹកថ្ងៃទី៧ខែមិថុនាឆ្នាំ២០២៣ សិស្សថ្នាក់ទី៥ឃបានចូលរួមពិភាក្សាក្រុមលើប្រធានបទដែលអ្នកគ្រូបានដាក់ឲ្យធ្វើ។ការងារនេះចង់ឲ្យសិស្សចេះសហការគ្នានិងសម្រេចនៅគម្រោងជាក់លាក់មួយ។ពោលគឺការបែងចែកភារកិច្ចនិងតួនាទីដែលត្រូវផ្តល់ឲ្យសិស្សធ្វើ។ម៉្យាងទៀតគឺចង់ឲ្យសិស្សមានទំនាក់ទំនងគ្នានិងបង្កើនភាពជិតស្និទថែមទៀត។ធ្វើការជាក្រុមពាក់ព័ន្ធនឹងការប្រមូលផ្តុំសិស្សលក្ខណៈផ្សេងៗគ្នាដើម្បីអនុវត្តគម្រោងឬគោលបំណង។ ក្នុងន័យនេះការងារជាក្រុមគឺជាកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកទាំងអស់នៃក្រុម។
នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២៣ អ្នកគ្រូ មី ចាន់រី បង្រៀនថ្នាក់ទី១នៃសាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសីបានទទួលជ័យលាភីចំណាត់ថ្នាក់លេខ២ ពានរង្វាន់ សម្តេចតេជោ លើមុខវិជ្ជា ភាសាខ្មែរទូទាំងប្រទេស។ទាំងនេះគឺជាកិច្ចខិតខំប្រឹងប្រែងយ៉ាងម៉ត់ចត់និងយកចិត្តទុកដាក់បំផុតលើការបង្រៀននិងរៀនលើវិស័យអប់រំឲ្យកាន់តែមានប្រសិទ្ធភាពនិងឈានទៅរកលទ្ធផលសម្រេចបាន។
ថ្ងៃទី២ខែមិថុនាឆ្នាំ២០២៣ សិស្សថ្នាក់ទី២ខបានចូលអានសៀវភៅនិងស្រាវជ្រាវចំណេះដឹងបន្ថែមទៀតក្រៅពីមេរៀន។ក្រៅពីការចួលបណ្ណាល័យទៅតាមកាលវិភាគសាលារៀន សិស្សភាគច្រើនបានចូលអានសៀវភៅនៅក្នុងបណ្ណាល័យជាញឹកញាប់ផងដែរ។ការអានសៀវភៅជាច្រើនបានធ្វើឲ្យពួកគេទទួលបាននូវចំណេះដឹងផ្សេងៗនិងចង់មកសាលារៀនពោលគឺរៀនហើយរៀនទៀតមិនចេះធុញណាយ។
ព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៣ សិស្សថ្នាក់ទី៥បានចូលសិក្សាម៉ោងកុំព្យូទ័រតាមកាលវិភាគរបស់សាលារៀន។សិស្សរៀនលើកម្មវិធី Microsoft word ដើម្បីឲ្យបានយល់ដឹងពីរបៀបធ្វើការងាររដ្ឋបាលទូទៅនាពេលខាងមុខ។
សកម្មភាពគោរពទងជាតិនៃសាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសីជារៀងរាល់ព្រឹកដើម្បីធ្វើឲ្យសិស្សចេះស្រលាញ់ជាតិ សាសនា ព្រះមហាក្សត្រនិងជំរុញឲ្យសិស្សសាមគ្គី រួបរួម ថែរក្សានិងការពារទឹកដីរបស់ខ្លួន។ If you oculax invest a great deal of time in the sunlight or have sun-sensitive skin, choose a greater SPF.