សកម្មភាពពង្រឹងសិស្សខ្សោយអំណាន

  ថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ សិស្សសាលាឡាយហ្គ័របានចុះទស្សនកិច្ចសិក្សាសាលាបឋមសិក្សាសម្តេចព្រះរាជអគ្គំមហេសីក្នុងគោលបំណង«ពង្រឹងលើសិស្សខ្សោយអំណាន»។ នៅក្នុងសកម្មភាពនេះដែរក្រុមសិស្សានុសិស្សនៃសាលាឡាយហ្គ័ដែលដឹកនាំដោយប្អូនៗចំនួន៥នាក់បានបែងចែកនិងពិភាក្សាតាមក្រុមដើម្បីណែនាំនិងពន្យល់ទៅលើរបៀបនៃការរៀនអំណាននិងវិធីសាស្ត្រផ្សេងៗបន្ថែមទៀត។

ប្រជុំបូកសរុបលទ្ធផលឆមាសទី១

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ សាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសីបានធ្វើការប្រជុំបូកសរុបលទ្ធផលការសិក្សាឆមាសទី១ក្រោមអធិបតីភាព លោកអនុប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ស្ពឺ។ក្រោមការសំណេះសំណាលនិងផ្តល់អនុសាសន៏យ៉ាងក្បោះក្បាយជូទៅដល់លោកគ្រូអ្នកគ្រូដើម្បីខិតខំធ្វើយ៉ាងណាឲ្យលទ្ធផលការសិក្សាសម្រេចបានតាមផែនការ។ជាលទ្ធផលកិច្ចប្រជុំបូកសរុបនេះទទួលបានលទ្ធផលជាផ្លែផ្កាគួរឲ្យកត់សម្គាល់និងខិតខំបន្តទៅទៀតសម្រាប់ទិសដៅនៅខែខាងក្រោយនិងឆមាសទី២។

សកម្មភាពចែកប័ណ្ណសរសើរសម្រាប់ឆមាសទី១

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ សាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសីបានប្រារព្ធពិធីចែកប័ណ្ណសរសើរដល់សិស្សដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្នុងរយៈពេល១ឆមាសកន្លងមក។ដោយមានការយកចិត្តទុកដាក់ពីសាលារៀន គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូនិងមាតាបិតាសិស្សបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងពិធីនេះ។ជារួមសិស្សដែលទទួលបានលទ្ធផលការសិក្សាពីចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ត្រូវបានទទួលបានប័ណ្ណសរសើរនិងរង្វាន់បន្ថែមទៀតដូចជា៖ កាតាប ប៊ិច សៀវភៅជាដើម។         

សកម្មភាពបំណិនជីវិត

នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ សិស្សថ្នាក់ទី៥«ច»នៃសាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសី បង្រៀនដោយអ្នកគ្រូ គឺ គុន្នីបានដឹកនាំសកម្មភាពសិស្សនៅក្នុងម៉ោងបំណិនជីវិតផ្តោតទៅលើប្រធានបទ«ការចិញ្ចឹមត្រី»។សកម្មភាពនេះធ្វើឲ្យសិស្សមានការចាប់អារម្មណ៏និងយកចិត្តទុកដាក់បំផុតក្នុងការស្រាវជ្រាវទៅលើទ្រឹស្តីនិងការអនុវត្តជាក់ស្តែងដែលពួកគេបានឃើញនិងទទួលនូវលទ្ធផលដែលពួកគេបានអនុវត្តតាមផែនការរបស់ពួកគេក្រោមការសម្របសម្រួលពីគ្រូបន្ទុកថ្នាក់។

សកម្មភាពប្រជុំបច្ចេកទេស

នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៣ សាលាបឋមសិក្សាព្រះរាជអគ្គមហេសីបានធ្វើការប្រជុំបច្ចេកទេសប្រចាំខែ។គោលបំណងនៅក្នុងការប្រជុំនេះគឺដើម្បីពិនិត្យទៅលើសកម្មភាពដែលបានអនុវត្តពីខែមុនកន្លងមក ដើម្បីធ្វើការបូកសរុបនិងផ្លាស់ប្តូរបទពិសោធន៏ បច្ចេកទេស វិធីសាស្ត្រ និងចំណុចល្អៗយកមកប្រើប្រាស់សម្រាប់លោកគ្រូអ្នកគ្រូយកទៅបង្រៀន។

Workshop On EWS

នៅថ្ងៃទី21 ខែមិថុនា ឆ្នាំ2023សាលាបឋមសិក្សាព្រះរាជអគ្គមហេសីបានរៀបចំសិក្ខាសាលាស្តីពីប្រព័ន្ធរំឮកទុកជាមុន (EWS)។ អ្នកចូលរួមរួមមានគណៈគ្រប់គ្រងសាលា និងគ្រូបង្រៀនចាប់ពីថ្នាក់ទី 1 ដល់ទី 6 ដើម្បីស្វែងយល់អំពីការប្រើប្រាស់ និងអត្ថប្រយោជន៍នៃកម្មវិធីនេះ។ គោលបំណងគឺដើម្បីលប់បំបាត់ការបោះបង់ការសិក្សារបស់សិស្សនិងជួយកំណត់អត្តសញ្ញាណសិស្ស តាមដានវត្តមានសិស្សនិងកំណត់អន្តរាគមន៏ភ្លាមៗ។  

ក្លឹបវិទ្យាសាស្ត្ររបស់សាលាបឋមសិក្សាព្រះរាជអគ្គមហេសី

នៅរសៀលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ ក្លឹបវិទ្យាសាស្ត្រនៃសាលាបឋមសិក្សាព្រះរាជអគ្គមហេសីដឹកនាំដោយលោកគ្រូ ភឿន សុភក្តីបង្រៀនថ្នាក់ទី៦ច បានឲ្យសិស្សចូលរួមពិសោធន៏ទៅលើប្រធានបទមួយអំពីៈគ្រោងឆ្អឹងរបស់ត្រី។ពោលគឺសិស្សបានឃើញនិងអនុវត្តផ្ទាល់ទៅលើអ្វីដែលពួកគេចង់ដឹងនិងចង់បានជាលទ្ធផលដែលសម្រេចបានពីការពិសោធន៏របស់ពួកគេ។

សកម្មភាពបំណិនជីវិត

នៅរសៀលថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សថ្នាក់ទី៦កបង្រៀនដោយអ្នកគ្រូ វ៉ែន សុវិន បានដឹកនាំសិស្សចូលម៉ោង បំណិនជីវិតទៅតាមកាលវិភាគប្រចាំថ្ងៃរបស់សាលារៀន។ប្រធានបទដែលពួកគេបានរៀននោះគឺ«ការដាំឆៃថាវនិងសណ្តែកគួរ»ជារួមសិស្សម្នាក់ៗត្រូវស្វែងយល់ពីរសកម្មភាពមួយៗទៅតាមជំហានមុននឹងពួកគេឈានទៅរកការដាំបន្លែ។គោលបំណងគឺចង់ឲ្យសិស្សមានជំនាញមួយនៅក្នុងការដាំបន្លែនិងស្រឡាញ់នូវវិស័យកសិកម្ម។ពិសេសនៅពេលខាងមុខពួកគេអាចយកវាទៅប្រើប្រាស់តាមស្ថានភាពគ្រួសាររៀងៗខ្លួនបាន។

សកម្មភាពសិស្សចូលបណ្ណាល័យ

នៅព្រឹកថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៣សិស្សថ្នាក់ទី៣កបានចូលម៉ោងបណ្ណាល័យទៅតាមកាលវិភាគប្រចាំថ្ងៃ។ការដឹកនាំសកម្មភាពអំណានដៃគូរនៅក្នុងម៉ោងបណ្ណាល័យរបស់អ្នកគ្រូ ស្រី សុផានីបង្រៀនថ្នាក់ទី៣ក។ការផ្តល់ឳកាសឲ្យកុមារបានអានដោយរីករាយនិងស្ម័គ្រចិត្តជាការបណ្តុះទម្លាប់អានដល់កុមារហើយធ្វើឲ្យពួកគេក្លាយជាអ្នករៀនពេញមួយជីវិត។

សកម្មភាពសិស្សចុះស្រាវជ្រាវក្រៅថ្នាក់

សិស្សថ្នាក់ទី៣ក បង្រៀនដោយអ្នកគ្រូស្រី សុផានី នៃសាលាបឋមសិក្សាព្រះរាជអគ្គមហេសីបានចុះសិក្សាស្រាវជ្រាវនៅខាងក្រៅថ្នាក់លើប្រធានបទ«ការសិក្សារូបធរណីមាត្រ»។ជារួមគឺជាការសិក្សាមួយដែលផ្លាស់ប្តូរបរិយាកាសពីក្នុងថ្នាក់មកក្រៅថ្នាក់វិញដើម្បីបំបាត់ការធុញថប់របស់សិស្សនិងជាការទាក់ទាញសិស្សឲ្យចាប់អារម្មណ៏លើការសិក្សាក្រៅថ្នាក់ផងដែរ។ពោលគឺសិស្សមានភាពសប្បាយរីករាយក្នុងការចុះស្រាវជ្រាវនៅលើប្រធានបទរបស់ពួកគេ។