សិក្ខាសាលាលើវិធីសាស្ត្របង្រៀនគណិតវិទ្យា

នៅថ្ងៃទី២៨និងថ្ងៃទី២៩ ខែកុម្ភៈ​ ឆ្នាំ២០២៤។សិក្ខាសាលាមួយដែលបាប្រារព្ធធ្វើនៅទីរួមខេត្តកំពង់ចាមលើ វិធីសាស្ត្របង្រៀនគណិតវិទ្យា។ លោកគ្រូនៃសាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសីបានចូលរួមវគ្គសិក្ខាសាលានេះពិតេជាមានសារសំខាន់ណាស់សម្រាប់លោកគ្រូអ្នកគ្រូដើម្បីពង្រឹកបន្ថែមទៅលើសមត្ថភាពនៃការបង្រៀនគណិតវិទ្យាដើម្បីធ្វើយ៉ាងណាអោយសិស្សានុសិស្សទទួលបាននូវចំណេះដឹងមួយយ៉ាងពិតប្រាកដ។ពោលគឺវិធីសាស្ត្រថ្មីៗដែលជំរុញឲ្យការបង្រៀនិងរៀនមានប្រសិទ្ធភាពនិងទទួលបាននូវលទ្ធផលជាវិជ្ជមាន។

ប្រជុំបូកសរុបលទ្ធផលឆមាសទី១

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ សាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសីបានធ្វើការប្រជុំបូកសរុបលទ្ធផលការសិក្សាឆមាសទី១ក្រោមអធិបតីភាព លោកអនុប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ស្ពឺ។ក្រោមការសំណេះសំណាលនិងផ្តល់អនុសាសន៏យ៉ាងក្បោះក្បាយជូទៅដល់លោកគ្រូអ្នកគ្រូដើម្បីខិតខំធ្វើយ៉ាងណាឲ្យលទ្ធផលការសិក្សាសម្រេចបានតាមផែនការ។ជាលទ្ធផលកិច្ចប្រជុំបូកសរុបនេះទទួលបានលទ្ធផលជាផ្លែផ្កាគួរឲ្យកត់សម្គាល់និងខិតខំបន្តទៅទៀតសម្រាប់ទិសដៅនៅខែខាងក្រោយនិងឆមាសទី២។

សកម្មភាពបំណិនជីវិត

នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ សិស្សថ្នាក់ទី៥«ច»នៃសាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសី បង្រៀនដោយអ្នកគ្រូ គឺ គុន្នីបានដឹកនាំសកម្មភាពសិស្សនៅក្នុងម៉ោងបំណិនជីវិតផ្តោតទៅលើប្រធានបទ«ការចិញ្ចឹមត្រី»។សកម្មភាពនេះធ្វើឲ្យសិស្សមានការចាប់អារម្មណ៏និងយកចិត្តទុកដាក់បំផុតក្នុងការស្រាវជ្រាវទៅលើទ្រឹស្តីនិងការអនុវត្តជាក់ស្តែងដែលពួកគេបានឃើញនិងទទួលនូវលទ្ធផលដែលពួកគេបានអនុវត្តតាមផែនការរបស់ពួកគេក្រោមការសម្របសម្រួលពីគ្រូបន្ទុកថ្នាក់។

សកម្មភាពបំណិនជីវិត

នៅថ្ងៃអង្គារ៩រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២៣។សិស្សថ្នាក់ទី«៥ច» នៃសាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសី បង្រៀនដោយអ្នកគ្រូ គឺ គុន្នី បានដឹកនាំសិស្សធ្វើការងារផ្សេងៗដូចជាៈការសម្អាតអាងចិញ្ចឹមត្រីនិងការងារដាំបន្លែជាច្រើននៅក្នុងម៉ោងបំណិនជីវិត។សកម្មភាពនេះបានធ្វើឲ្យសិស្សចាប់អារម្មណ៏និងទទួលបានជំនាញមួយទៀតក្រៅពីការសិក្សា។សិស្សសប្បាយរីករាយនៅពេលដែលពួកគេបានចូលរៀននៅក្នុងម៉ោងបំណិនជីវិតនិងទទួលបាននូវបទពិសោធន៏ល្អៗជាច្រ់ើនសម្រាប់យកទៅប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃជាក់ស្តែង។

សកម្មភាពប្រជុំបច្ចេកទេស

នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៣ សាលាបឋមសិក្សាព្រះរាជអគ្គមហេសីបានធ្វើការប្រជុំបច្ចេកទេសប្រចាំខែ។គោលបំណងនៅក្នុងការប្រជុំនេះគឺដើម្បីពិនិត្យទៅលើសកម្មភាពដែលបានអនុវត្តពីខែមុនកន្លងមក ដើម្បីធ្វើការបូកសរុបនិងផ្លាស់ប្តូរបទពិសោធន៏ បច្ចេកទេស វិធីសាស្ត្រ និងចំណុចល្អៗយកមកប្រើប្រាស់សម្រាប់លោកគ្រូអ្នកគ្រូយកទៅបង្រៀន។