ក្លឹបតស៊ូមតិ

នៅរសៀលថ្ងៃទី ១៣ខែមិថុនា ឆ្នាំ ២០២៣ ក្លឹបតស៊ូមតិនៃសាលាបឋមសិក្សាព្រះរាជអគ្គមហេសី ដឹកនាំដោយអ្នកគ្រូ ថា ស្បៃរឿង បានធ្វើការប្រកួតជម្រុះជុំទី១។គោលបំណងនៃក្លឹបនេះគឺចង់សិស្សឲ្យមានភាពក្លាហាននិងពង្រឹងសមត្ថភាពក្នុងការស្រាវជ្រាវទៅលើប្រធានបទផ្សេងៗ។ជាពិសេសក្លឹបនេះនឹងជម្រុញឲ្យសិស្សចេះស្វែងរកអំណះអំណាងដើម្បីការពារគំនិតរបស់ពួកគេ។

ក្លឹបវិទ្យាសាស្ត្ររបស់សាលាបឋមសិក្សាព្រះរាជអគ្គមហេសី

នៅរសៀលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ ក្លឹបវិទ្យាសាស្ត្រនៃសាលាបឋមសិក្សាព្រះរាជអគ្គមហេសីដឹកនាំដោយលោកគ្រូ ភឿន សុភក្តីបង្រៀនថ្នាក់ទី៦ច បានឲ្យសិស្សចូលរួមពិសោធន៏ទៅលើប្រធានបទមួយអំពីៈគ្រោងឆ្អឹងរបស់ត្រី។ពោលគឺសិស្សបានឃើញនិងអនុវត្តផ្ទាល់ទៅលើអ្វីដែលពួកគេចង់ដឹងនិងចង់បានជាលទ្ធផលដែលសម្រេចបានពីការពិសោធន៏របស់ពួកគេ។

សកម្មភាពហាត់ប្រាណ

នៅព្រឹកថ្ងៃទី៥ខែមិថុនាឆ្នាំ២០២៣ ក្រុមសិស្សថ្នាក់ទី២នៃសាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសីបានចូលរួមហាត់ប្រាណជារៀងរាល់ព្រឹកតាមកាលវីភាគរបស់សាលារៀន។ការហាត់ប្រាណជារៀងរាល់ព្រឹកនាំមកនូវសុខភាពល្អ រាងកាយមាំមួននិងបណ្តុះស្មារតីសិស្សចេះស្រឡាញ់និងថែទាំសុខភាពរបស់ខ្លួន។  

ប៊ុនទីងតុនអាល់ម័រម៉ាកប៊លប៊ិចសៀវភៅថ្មី

២០២២ការរចនាដ៏ស្រស់ស្អាតលក្ខណៈពិសេសដែលមានអនុភាពនិងសេរីភាពក្នុងការកសាងអ្វីដែលអ្នកចង់បាន។ ប្លក, រូបភាពគឺឥតគិតថ្លៃនិងមានតម្លៃខ្ពស់ក្នុងពេលតែមួយ។