គ្រូបង្រៀនល្អលើមុខវិជ្ជាភាសាខ្មែរ(ថ្នាក់ទី១)

នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២៣ អ្នកគ្រូ មី ចាន់រី បង្រៀនថ្នាក់ទី១នៃសាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសីបានទទួលជ័យលាភីចំណាត់ថ្នាក់លេខ២  ពានរង្វាន់ សម្តេចតេជោ លើមុខវិជ្ជា ភាសាខ្មែរទូទាំងប្រទេស។ទាំងនេះគឺជាកិច្ចខិតខំប្រឹងប្រែងយ៉ាងម៉ត់ចត់និងយកចិត្តទុកដាក់បំផុតលើការបង្រៀននិងរៀនលើវិស័យអប់រំឲ្យកាន់តែមានប្រសិទ្ធភាពនិងឈានទៅរកលទ្ធផលសម្រេចបាន។

សកម្មភាពសិស្សចូលបណ្ណាល័យ

ថ្ងៃទី២ខែមិថុនាឆ្នាំ២០២៣ សិស្សថ្នាក់ទី២ខបានចូលអានសៀវភៅនិងស្រាវជ្រាវចំណេះដឹងបន្ថែមទៀតក្រៅពីមេរៀន។ក្រៅពីការចួលបណ្ណាល័យទៅតាមកាលវិភាគសាលារៀន សិស្សភាគច្រើនបានចូលអានសៀវភៅនៅក្នុងបណ្ណាល័យជាញឹកញាប់ផងដែរ។ការអានសៀវភៅជាច្រើនបានធ្វើឲ្យពួកគេទទួល​បាននូវចំណេះដឹងផ្សេងៗនិងចង់មកសាលារៀនពោលគឺរៀនហើយរៀនទៀតមិនចេះធុញណាយ។

សកម្មភាពហាត់ប្រាណ

នៅព្រឹកថ្ងៃទី៥ខែមិថុនាឆ្នាំ២០២៣ ក្រុមសិស្សថ្នាក់ទី២នៃសាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសីបានចូលរួមហាត់ប្រាណជារៀងរាល់ព្រឹកតាមកាលវីភាគរបស់សាលារៀន។ការហាត់ប្រាណជារៀងរាល់ព្រឹកនាំមកនូវសុខភាពល្អ រាងកាយមាំមួននិងបណ្តុះស្មារតីសិស្សចេះស្រឡាញ់និងថែទាំសុខភាពរបស់ខ្លួន។  

សកម្មភាពសិស្សរៀនកុំព្យូទ័រ

ព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៣ សិស្សថ្នាក់ទី៥បានចូលសិក្សាម៉ោងកុំព្យូទ័រតាមកាលវិភាគរបស់សាលារៀន។សិស្សរៀនលើកម្មវិធី Microsoft word ដើម្បីឲ្យបានយល់ដឹងពីរបៀបធ្វើការងាររដ្ឋបាលទូទៅនាពេលខាងមុខ។

សកម្មភាពការបង្កើតវគ្គបំប៉នទៅលើវិធីសាស្ត្របង្រៀនជូនដល់លោកគ្រូអ្នកគ្រូ

ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៣ សាលា​បឋមសិក្សាសម្តេចព្រះរាជអគ្គមហេសីបានបើកវគ្គបំប៉នជូនដល់លោកគ្រូអ្នកគ្រូដើម្បីបង្កើនសមត្ថភាពបន្ថែមទៀតជូនដល់ពួកគាត់។

សិក្ខាសាលាលើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀន

នៅព្រឹកថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០២៣ សាលាបឋមសិក្សាព្រះរាជអគ្គមហេសីបាន​បើកវគ្គបណ្តុះបណ្តាលបំប៉នលើវិធីសាស្ត្រ​បង្រៀនជូនដល់លោកគ្រូអ្នកគ្រូដើម្បីពង្រឹង​បន្ថែមលើសមត្ថភាព​គ្រូទទួលបន្ទុកថ្នាក់ពីទី១ដល់ទី៦។ High insulin Made from the meat of coconuts, this thick as well as uromexil forte átverés wonderful concoction can enhance the flavor profile of both sweet as well as mouthwatering dishes. degrees promote Read More …